Skip to main content

Posts

Showing posts from October, 2016

komnap wat po thi chum វត្តពោធិជុំជំរំព្រះធម៌ តែងដោយ ភិក្ខុ.ឥន្រ្ទីយសំវរោ ប្រធានសង្ឃ វត្តសិរីឧត្តមពោធិជុំ ថ្ងៃច័ន្ទ៥កើត ខែស្រាពណ៍ឆ្នាំវកអដ្ឋស័កព.ស២៥៦០ (08/8/2016)

      ជយោ!ព្រះពុទ្ធសាសនាគណ:មហានិកាយរុងរឿងពាន់ឆ្នាំ ជយោ!វត្តសិរីឧត្តមឋិតឋេរចិរកាល   វត្តពោធិជុំជំរំព្រះធម៌ ក្នុងនាមខ្ញុំជាប្រធានសង្ឃថ្មី សូមថ្លែងសេចក្តីប្រាប់ដល់មិត្តញាតិ ក្នុងឱកាសនេះខ្ញុំសូមរាប់រៀប ឱ្យលោកអ្នកជ្រាបពីវត្តខ្ញុំខ្លះ ។ កំណើតកសាងឆ្នាំសាមប្រាំបី(១៩៣៨) លោកអ្នកប្រុសស្រីប្រហែលដឹងច្បាស់ វត្តពោធិជុំមានពីយូរណាស់ មិនដែលប្តូរផ្លាស់នាមម្តងណាឡើយ ។ មើលពីចម្ងាយស្រស់ល្អផូរផង់ ខ្លោងទ្វារសាងសង់ថ្មីរួចស្រេចហើយ ក្បូរក្បាច់រចនាល្អណាស់អ្នកអើយ ដូចអង្គរហើយជាស្នាដៃខ្មែរ ។ របងមានក្បាច់ស្រស់ស្អាតអស្ចារ្យ ព័ទ្ធពីរហិចតាជាប់ជាហូរហែ ជុំវិញដីវត្តទុករក្សាថែ កេរពីដំណែលតាយាយញោមវត្ត ។ រូបគាត់ទាំងពីរឈ្មោះហួនដូចគ្នា អ្នកមានសទ្ធាថ្វាយដីប្រាកដ ឧទ្ទិសដល់សង្ឃសម្រាប់សាងវត្ត យើងដឹងគុណគាត់មិនដែលភ្លេចឡើយ ចូលកាន់តែជិតមើលរឹតតែសម មានទេពប្រណម្យតម្រង់ជួរហើយ រំលេចពណ៌ស្រស់សម្រស់ត្រាណត្រើយ មិនចាញ់សោះឡើយនឹងស្រីសួគ៌ឋាន ។ លុះចូលដល់ពិតគន់រិតតែល្អ ឈើស្លាលម្អជាជួរសង្ខាង អមផ្លូវចូលវត្តទុកជាតំណាង ស្វាគមន៍អ្នកសាងអំពើសុចរិត ។ ចូលដល់ផ្ទៃវត្តជក់ចិត្តអស្ចារ្យ ទ