Skip to main content

Posts

Showing posts from September, 2017

WAT PO THI CHUM NĂM 2017

ទឹកចិត្តគ្រូ មោទនៈភូមិខ្ញុំ វត្តពោធិជុំជំរំព្រះធម៌

ទឹកចិត្តគ្រូ ស្រណោះទឹកចិត្តអាណិតគ្រូ ខំប្រឹងតស៊ូទាំងយប់ថ្ងៃ បង្ហាត់បងៀ្រនព្រះសង្ឃថ្លៃ ផ្លូវធម៌ប្រពៃថ្លៃបវរ ។ មិនថាភ្លៀងក្តៅឬខ្យល់ព្យុះ គ្រូខំពារពុះដោយស្មោះស ដើម្បីអោយសង្ឃបានយល់ល្អ គ្រូរិះរកធម៌អធិប្បាយ ។ មានពេលភ្លៀងធំទឹកឡើងជន់ គ្រូសិស្សទុក្ខធ្ងន់ព្រោះរាងកាយ ត្រូវភ្លៀងត្រូវខ្យល់សែនខ្វល់ខ្វាយ រងាសព្វសាយពេញអង្គប្រាណ ។ ទោះលំបាកកាយយ៉ាងណាក្តី គ្រូមិនស្រដីថារំខាន បង្ហាត់ព្រះសង្ឃអោយបានថ្កាន គុណគាប់ពុំបានគិតដល់ឡើយ ។ សូម្បីប្រាក់ខែក៏ពុំមាន គ្រួសារក៏គ្មានប្រាកដហើយ តែគ្រូមិនបានគិតដល់ឡើយ ព្រោះគ្រូមានហើយសម្បត្តិចិត្ត ។ គ្រូអើយខ្ញុំសែនអាណិតណាស់ ទឹកចិត្តគ្រូច្បាស់ថ្លៃថ្លាពិត សព្វថ្ងៃខ្ញុំខំប្រឹងប្រព្រឹត្ត តាមផ្លូវសុចរិតព្រះទូន្មាន ។ ដើម្បីអោយគ្រូបានសប្បាយ រូបសិស្សគ្រប់កាយក៏មិនហ៊ាន មានកោសជ្ជៈហើយបំពាន មិនខិតខំរៀនតាមគ្រូផ្តាំ ។ សូមគុណបារមីដែលខ្ញុំបាន សន្សំប៉ុន្មានពីយូរឆ្នាំ ជូយថែរក្សាហើយចំណាំ គុណគ្រូខ្ញុំចាំលុះអវសាន ។ តែងដោយ ភិក្ខុ.ឥន្រ្ទីយសំវរោ ប្រធានសង្ឃ វត្តសិរីឧត្តមពោធិជុំ ថ្ងៃច័ន្ទ ១៥កើត ខែបុស្ស ឆ្នាំវក ឆស័ក ព.ស២៥៤៨ (24/01/2005) វត្តពោធិជុំជំរំព្រះធម៌ (កែសម្រួលលើកទី១ នៅថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្

WAT PO THI CHUM NĂM 2017 HÌNH CHỤP TỪ TRÊN XUỐNG

CHÙA PO THI CHUM XÃ THAM DÔN HUYỄN MỸ XUYÊN SÓC TRĂNG