Skip to main content

ទឹកចិត្តគ្រូ មោទនៈភូមិខ្ញុំ វត្តពោធិជុំជំរំព្រះធម៌



ទឹកចិត្តគ្រូ ស្រណោះទឹកចិត្តអាណិតគ្រូ ខំប្រឹងតស៊ូទាំងយប់ថ្ងៃ បង្ហាត់បងៀ្រនព្រះសង្ឃថ្លៃ ផ្លូវធម៌ប្រពៃថ្លៃបវរ ។ មិនថាភ្លៀងក្តៅឬខ្យល់ព្យុះ គ្រូខំពារពុះដោយស្មោះស ដើម្បីអោយសង្ឃបានយល់ល្អ គ្រូរិះរកធម៌អធិប្បាយ ។ មានពេលភ្លៀងធំទឹកឡើងជន់ គ្រូសិស្សទុក្ខធ្ងន់ព្រោះរាងកាយ ត្រូវភ្លៀងត្រូវខ្យល់សែនខ្វល់ខ្វាយ រងាសព្វសាយពេញអង្គប្រាណ ។ ទោះលំបាកកាយយ៉ាងណាក្តី គ្រូមិនស្រដីថារំខាន បង្ហាត់ព្រះសង្ឃអោយបានថ្កាន គុណគាប់ពុំបានគិតដល់ឡើយ ។ សូម្បីប្រាក់ខែក៏ពុំមាន គ្រួសារក៏គ្មានប្រាកដហើយ តែគ្រូមិនបានគិតដល់ឡើយ ព្រោះគ្រូមានហើយសម្បត្តិចិត្ត ។ គ្រូអើយខ្ញុំសែនអាណិតណាស់ ទឹកចិត្តគ្រូច្បាស់ថ្លៃថ្លាពិត សព្វថ្ងៃខ្ញុំខំប្រឹងប្រព្រឹត្ត តាមផ្លូវសុចរិតព្រះទូន្មាន ។ ដើម្បីអោយគ្រូបានសប្បាយ រូបសិស្សគ្រប់កាយក៏មិនហ៊ាន មានកោសជ្ជៈហើយបំពាន មិនខិតខំរៀនតាមគ្រូផ្តាំ ។ សូមគុណបារមីដែលខ្ញុំបាន សន្សំប៉ុន្មានពីយូរឆ្នាំ ជូយថែរក្សាហើយចំណាំ គុណគ្រូខ្ញុំចាំលុះអវសាន ។ តែងដោយ ភិក្ខុ.ឥន្រ្ទីយសំវរោ ប្រធានសង្ឃ វត្តសិរីឧត្តមពោធិជុំ ថ្ងៃច័ន្ទ ១៥កើត ខែបុស្ស ឆ្នាំវក ឆស័ក ព.ស២៥៤៨ (24/01/2005)
វត្តពោធិជុំជំរំព្រះធម៌
(កែសម្រួលលើកទី១ នៅថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំរកា នព្វស័កព.ស២៥៦១) ក្នុងនាមខ្ញុំជាប្រធានសង្ឃថ្មី សូមថ្លែងសេចក្តីប្រាប់ដល់ញោមញាតិ ក្នុងឱកាសនេះខ្ញុំសូមរាប់រៀប ឱ្យលោកអ្នកជ្រាបពីវត្តខ្ញុំខ្លះ ។ កំណើតកសាងឆ្នាំសាមប្រាំបី(១៩៣៨) លោកអ្នកប្រុសស្រីប្រហែលដឹងច្បាស់ វត្តពោធិជុំមានពីយូរណាស់ មិនដែលប្តូរផ្លាស់នាមម្តងណាឡើយ ។ មើលពីចម្ងាយស្រស់ល្អផូរផង់ ខ្លោងទ្វារសាងសង់ថ្មីរួចស្រេចហើយ ក្បូរក្បាច់រចនាល្អណាស់អ្នកអើយ ដូចអង្គរហើយជាស្នាដៃខ្មែរ ។ របងមានក្បាច់ស្រស់ស្អាតអស្ចារ្យ ព័ទ្ធពីរហិចតាជាប់ជាហូរហែ ជុំវិញដីវត្តទុករក្សាថែ កេរពីដំណែលតាយាយញោមវត្ត ។ រូបគាត់ទាំងពីរឈ្មោះហួនដូចគ្នា អ្នកមានសទ្ធាថ្វាយដីប្រាកដ ឧទ្ទិសដល់សង្ឃសម្រាប់សាងវត្ត យើងដឹងគុណគាត់មិនដែលភ្លេចឡើយ ។ ចូលផុតខ្លោងទ្វារងាកបែរទៅកើត រូបសង្ឃល្អឆើតជាបិតាហើយ ជោតញ្ញាណោ ជួនណាត អ្នកអើយ ញញឹមដាក់ហើយនឹងយើងរាល់គ្នា ។ សាលាបឋមវត្តពោធិជុំ សម្រាប់អប់រំកូនខ្មែរគ្រប់គ្រា នឹងពុទ្ធបរិស័ទអ្នកមានសទ្ធា គោរពវន្ទាមិនធ្វេសពេលឡើយ ។ ចូលកាន់តែជិតមើលរឹតតែសម មានទេពប្រណម្យតម្រង់ជួរហើយ រំលេចពណ៌ស្រស់សម្រស់ត្រាណត្រើយ មិនចាញ់សោះឡើយនឹងស្រីសួគ៌ឋាន ។ លុះចូលដល់ពិតគន់រិតតែល្អ ជ្រៃស្លាលម្អជាជួរសង្ខាង អមផ្លូវចូលវត្តទុកជាតំណាង ស្វាគមន៍អ្នកសាងអំពើសុចរិត ។ ចូលដល់ផ្ទៃវត្តជក់ចិត្តអស្ចារ្យ ទីធ្លាសួនច្បារភ្ញីផ្កាជុំជិត បានសង្ឃថែទាំយ៉ាងល្អប្រណីត ក្នុងចិត្តជាក់គិតពិតថាស្អាតហួស ។ សម្រស់សួនច្បារវត្តពោធិជុំ ស្រស់ស្អាតមនោរម្យជំរំអ្នកបួស មានម្លប់ពោធិ៍រាំងពិតត្រជាក់ហួស ធ្វើឱ្យអ្នកបួសបានស្ងប់ចិន្តា ។ ខាងជើងមើលត្រង់គឺព្រះចេតិយ ព្រះពុទ្ធអភ័យតំណាងមេត្តា តែងតែអត់ទោសដល់សត្វមនុស្សា ដោយក្តីករុណាមេត្តាទាំងអស់ ។ ព្រះធម្មចេតិយតម្លៃជាងពេជ្រ ព្រោះបានរំលេចពាក្យពេចន៍របស់ ព្រះពុទ្ធជាម្ចាស់គ្រប់អង្គទាំងអស់ ដោយក្តីអនុគ្រោះសត្វក្នុងលោកា ។ បែរភក្ត្រទៅលិចពិតកើតសង្វែគ ឃើញរូបផ្លែកៗនៅលើសួនច្បារ កាលទេពនិមិត្តថ្វាយដល់ក្សត្រា ព្រះសទ្ធត្ថណាពេលយាងក្រសាល ។ កាលព្រះក្សត្រាឃើញរូបបីមុន ក្នុងចិត្តទុក្ខធ្ងន់លែងត្រេកត្រអាល កើតហើយតែងចាស់ឈឺស្លាប់តាមកាល ក្សត្រលែងស្រើបស្រាលនិងកាមតណ្ហា ។ ជួបភេទអ្នកបួសអរហួសការគិត ដែលទេពនិមិត្តលើកទីបួនណា បណ្តាលឱ្យទ្រង់សម្រេចវាសនា លះបង់គេហាដោយការចេញបួស ។ ឆ្លងកាត់នគរទាំងបីមែនពិត នាយឆ័ន្ទនៅជិតពេលទ្រង់សាងផ្នួស មានសេះផងដែរនៅក្បែរពេលបួស គង់លើថ្មខ្ពស់ពេលកាត់កេសា ។ ព្រះពុទ្ធនិព្វានពិតគួរសង្វេគ ស្ទើរស្រក់ទឹកភ្នែកលើផែនថ្មដា ខាងត្បូងវិហារអមដោយសួនច្បារ សម្បូរបុប្ផាក្លិនក្រអូបសាយ ។ នៅតាមមាត់ស្រះឈូកមានផែទឹក គយគន់មើលភ្លឹកពិតពុំជិនណាយ ព័ទ្ធជុំវិញវត្តស្រះវែងអន្លាយ ផ្ការីកសុះសាយព្រងព្រៀតទាំងអស់ ។ ទំនៀមម៉ោងប្រាំរសៀលស្តាប់ធម៌ អប់រំចិត្តល្អកាយមិនឡេះឡោះ វាចាសុភាពពោលពាក្យពិរោះ ពិតសមនឹងឈ្មោះសក្យៈបុត្រហើយ ។ សព្វថ្ងៃក្នុងវត្តរួមមានព្រះសង្ឃ ម្ភៃពីរព្រះអង្គមិនមែនតិចឡើយ សិក្សារៀនសូត្រពិតមិនកន្តើយ ព្រោះមិនខ្វល់ឡើយរឿងក្រៅតម្រា ។ ផ្លូវលោកផ្លូវធម៌ដើរទន្ទឹមគ្នា សង្ឃគ្រប់អង្គាតែងនឹកប្រាថ្នា រៀនយកផ្លូវលោកដោយចិត្តឧស្សាហ៍ ផ្លូវធម៌ថ្លៃថ្លាខំប្រតិបត្តិ ។ លោកគ្រូបង្រៀនជាធម្មាចារ្យ ឆ្លៀវឆ្លាស់អស្ចារ្យក្នុងការបង្ហាត់ ខំព្រួតដៃគ្នាដើម្បីបំបាត់ សាមគ្គីកំចាត់គ្រោះអវិជ្ជា ។ ភាសាបាលីប្រពៃខ្មែរវៀត អង់គ្លេសថែមទៀតក៏ពុំរុញរា សង្វាតរៀនសូត្រគ្រប់ពេលវេលា ប្រាថ្នាវិជ្ជាមកដាក់ក្នុងប្រាណ ។ វត្តពោធិជុំសម្បូណ៍អស្ចារ្យ ក្បួរក្បាច់រចនាខ្មែរពីបូរាណ គ្រុឌនាគកិន្នរ បវរក៏បាន ចាប់បង្ហាញប្រាណទុកជាលម្អ ។ ក្បាច់ខ្មែរអង្គរទេសហៀនភ្ញីភ្លើង បានរំលេចឡើងទាំងក្បាច់ភ្ញីវល្លិ៍ ខ្ញុំពិតស្រឡាញ់ដោយក្តីស្មោះស នឹងថែឱ្យល្អពង្រីកតទៀត ។ វត្តពោធិជុំជំរំព្រះធម៌ ព្រះសង្ឃបវរល្អក្រិត្យរបៀប ទ្រទ្រង់វិន័យព្រះត្រ័យលោកនាថ ពុទ្ធរិស័ទទៀតមារយាទថ្លៃថ្នូរ ។ ណ្ហើយចុះប៉ុណ្ណេះសូមស្លេះប៉ុណ្ណឹង អំពីដំណឹងនឹងការផ្លាស់ប្តូរ វត្តពោធិជុំនឹងល្បីរន្ទឺ ដោយការតស៊ូនៃយើងនេះហើយ ។ បន្ទាប់សូមផ្តាំដល់អស់ខេមរា ខំជួយរក្សាកុំធ្វើព្រងើយ ដួងព្រលឹងជាតិគឺវត្តនេះហើយ ឱកូនខ្មែរអើយកន្តើយដល់ណា ៕ តែងដោយ ភិក្ខុ.ឥន្រ្ទីយសំវរោ ប្រធានសង្ឃ វត្តសិរីឧត្តមពោធិជុំ ថ្ងៃច័ន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ (08/8/2016)







មោទនៈភូមិខ្ញុំ ខ្ញុំសូមជំរាបដល់សន្តាន ស្រីប្រុសគ្រប់ប្រាណគ្រប់អង្គា ក្នុងពេលនេះខ្ញុំសូមពណ៌នា ប្រាប់អ្នករាល់គ្នាពីភូមិខ្ញុំ ។ ភូមិខ្ញុំមានមកពីយូរណាស់ នាមប្រាកដច្បាស់តាមាឃចំ ច្បាប់ប្រពៃណីក្រៃសក្តិសម ថ្លៃថ្លាឧត្តមប្រសើរខ្ពស់ ។ ក្មេងចាស់ប្រុសស្រីក្នុងភូមិឋាន តាមាឃប៉ុន្មានប្រពៃហួស លះបង់ចោលហើយរឿងជម្លោះ តម្កល់ចិត្តខ្ពស់ក្នុងគុណធម៌ ។ ក្មេងគោរពប្រតិបត្តិចាស់ ទៅតាមតម្រាស់ដ៏បវរ តាយាយចាស់ៗក៏មានធម៌ សន្តោសដ៏ល្អក្នុងហឫទ័យ ។ នៅពេលមានបុណ្យទានម្តងៗ ដូនតាបុណ្យឆ្លងចូលឆ្

Popular posts from this blog

Về Sóc Trăng thăm những ngôi chùa Khmer (Wat po thi chum)

Sóc Trăng là một trong những tỉnh Nam bộ có đồng bào Khmer tập trung đông nhất. Trong sinh hoạt hàng ngày, người Khmer đặc biệt xem trọng các hoạt động văn hóa tín ngưỡng tâm linh. Vì vậy, khi đến với Sóc Trăng, du khách sẽ thấy sự hiện diện của rất nhiều ngôi chùa lớn, nhỏ. Chùa ở Sóc Trăng không chỉ là nơi để các nhà sư tu hành, thờ Phật, sinh hoạt văn hóa truyền thống, mà còn là những công trình kiến trúc đặc trưng của người Khmer Nam bộ, tiêu biểu là: chùa Kh’leang,  chùa Po Thi Chum  chùa Mahatúp (chùa Dơi), chùa Đất Sét (Bửu Sơn Tự), chùa Sàlôn (chùa Chén Kiểu). Wat po thi chum Wat po thi chum Wat po thi chum

PHONG CẢNH ĐẸP TẠI CHÙA KHMER SÓC TRĂNG (WAT PO THI CHUM)

kom nap khmer ភិក្ខុ ឥន្ទ្រីយសំវរោ WAT PO THI CHUM

បន្ទាប់សូមផ្តាំដល់អស់ខេមរាខំជួយរក្សាកុំធ្វើព្រងើយ ដួងព្រលឹងជាតិគឺវត្តនេះហើយ ឱកូនខ្មែរអើយកន្តើយដល់ណា ។